មនុស្ស១នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកងទ័ពក្នុងរដ្ឋម៉ារីឡេន

0

ប្រភពព័ត៌មានពី USA TODAY ចុះផ្សាយថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧

ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ UH-60 Blackhawk ធ្លាក់នៅលើទីលានវាយកូនហ្គោលមួយក្នុងនៅក្នុងរដ្ឋម៉ារីឡេនក្នុងពេលហ្វឹកហ្វឺនហោះហើរកាលពីថ្ងៃចន្ទនេះដែលបានបណ្តាលឲ្យសមាជិកនាវិក១នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ យោធាសហរដ្ឋអាមេរិកនៃទីក្រុងវ៉ាស៊ីនតោនបានថ្លែងការណ៍កាលពីល្ងាចថ្ងៃចន្ទនេះថាមូលហេតុនៃគ្រោះថ្នាក់នេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ ឧត្តមសេនីយ៍ Bradley A. Becker អគ្គបញ្ជាការកងកម្លាំងការិយាល័យកណ្តាលក្រុងបានថ្លែងថាពួកយើងមានទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់នេះ ការរំលែកទុក្ខរបស់ពួកយើងចំពោះក្រុមគ្រួសារ និងមិត្តភក្តិអំពីផលប៉ះពាល់ដោយសោកនាដកម្មនេះគឺពួកយើងបានផ្តោតទៅលើការគាំទ្រពួកគេក្នុងពេលដែលមានការលំបាក។ អ្នករងរបួសកំពុងសម្រាកព្យាបាលនៅឯមជ្ឈមណ្ឌល R Adams Cowley Shock Trauma។ យន្ដហោះនេះមកពីកងវរសេនាតូចអាកាសចរណ៍លេខ១២ ស្ថិតនៅក្នុងព្រលានយន្តហោះ Davison ក្នុងតំបន់ Fort Belvoir។ សាក្សីម្នាក់ឈ្មោះ Kevin Bowen បម្រើការនៅក្នុងហាង Breton Bay Golf និយាយថារូបគាត់បានឃើញឧទ្ធម្ភាចក្រមួយហោះហើរយ៉ាងទាប ហើយបន្ទាប់មកបានឃើញវាវិលជុំវិញមុនពេលធ្លាក់លើទីលានវាយកូនហ្គោក្រុង Leonardtown ដែលមានចម្ងាយប្រមាណជា៦០ម៉ាយល៍ពីភាគអាគ្នេយ៍នៃទីក្រុងវ៉ាស៊ីនតោន។ សាក្សីម្នាក់ទៀតឈ្មោះ Dorothy Harper ដែលរស់នៅលើផ្លូវម្ខាងទៀតពីទីលានវាយកូនហ្គោបាននិយាយថារូបនាងបានឃើញឧទ្ធម្ភាគចក្រធ្លាក់មកលើផ្លូវម្ខាងទៀតពីផ្ទះរប់នាង ហើយបានឃើញបំណែករបស់ឧទ្ធម្ភាចក្រធ្លាក់ចុះមក ប៉ុន្តែរូបនាងមិនបានឃើញផ្សែងឬអណ្តាតភ្លើងនោះទេ។ ក្រុមអ្នកស៊ើបអង្កេតការណ៍កងទ័ពបានត្រួតពិនិត្យជុំវិញបរិវេណទីលានវាយកូនហ្គោល ហើយបានដាក់សញ្ញាសម្គាល់នៅជិតបំណែឧទ្ធម្ភាចក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here