ការវាយប្រហារនៅផ្លូវ Petersburg៖ ជនសង្ស័យនិយាយថាខ្លួនធ្វើតាមបញ្ជា

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៧

ជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួននៅប្រទេសរុស្ស៊ីកាលពីថ្ងៃច័ន្ទបដិសេធថាខ្លួនមិនបាននៅពីខាងក្រោយការបំផ្ទុះសម្លាប់មនុស្ស១៤នាក់នោះទេ នេះបើយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។ លោក Abror Azimov ត្រូវបានគេបញ្ជាក់ឲ្យដឹងថាមកពី Kyrgyzstan។ មកទល់ពេលនេះមានមនុស្ស៩នាក់ដែលជាប់ឃុំខ្លួនលើករណីវាយប្រហារកាលពីថ្ងៃទី៣ ខែមេសា ដែលបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ និង៥០នាក់រងរបួស។ ក្នុងចំណោមអ្នកវាយប្រហារ លោក Akbarzhon Jalilov អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាអ្នកបំផ្ទុះនៅចន្លោះស្ថានីយ៍រថភ្លើងទាំង២។ ចំណែកឯលោក Abror Azimov បានសារភាពថាលោកបានធ្វើតាមការណែនាំរបស់គេដោយលោកពុំបានរៀបគម្រោងបំផ្ទុះដោយខ្លួនឯងនោះទេ។ លោកបញ្ជាក់ទៀតថាលោកមានគ្រួសារ និងមានកូនតូចម្នាក់។ Abror Azimov ត្រូវជាប់ឃុំខ្លួនដល់ថ្ងៃ៣ ខែមិថុនា ហើយការស៊ើបអង្កេតនៅតែអនុវត្តបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here