ទីប្រឹក្សាយោធាប្រទេសរុស្ស៊ីស្លាប់ក្នុងការវាយប្រហារមកលើជំរុំរដ្ឋាភិបាលប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាទីប្រឹក្សាយោធាប្រទេសរុស្ស៊ីម្នាក់ស្លាប់ក្នុងការវាយប្រហារមកលើជំរុំកងកម្លាំងសកម្មប្រយុទ្ធរដ្ឋាភិបាលប្រទេសស៊ីរី។ ប្រភពបន្តថាលោក Sergey Bordov មានតួនាទីជាអ្នកបណ្តុះបណ្តាអង្គភាពកងទ័ពស៊ីរី ហើយក៏ជាទីប្រឹក្សាអង្គភាពមួយរបស់ប្រទេសរុស្ស៊ីផងដែរ។ អំឡុងពេលវាយប្រហារលោក Bordov ជួយរៀបចំកងកម្លាំងការពារ និងដឹកនាំសកម្មភាពទាហានស៊ីរី។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការវាយប្រហារដែលសម្លាប់យោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here