លោក Tillerson នឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងខែឧសភាឆាប់ៗនេះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៧

មន្រ្តីក្រសួងការបរទេសនិយាយនៅថ្ងៃព្រហស្បតិ៍ថារដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Rex Tillerson នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃទី៤ ខែឧសភានៅទីក្រុង Washington នៅកិច្ចប្រជុំកំពូលក្នុងតំបន់ដែលបានគ្រោងទុកនៅក្នុងខែវិច្ឆិកាឆាប់ៗនេះ។ លោក Patrick Murphy ជំនួយការរងរដ្ឋលេខាធិការសហរដ្ឋអាមេរិចប្រចាំតំបន់អាស៊ីអាគ្នេយ៍និយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃសមាជិកទាំង ១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ស្នើសុំជួបប្រជុំជាមួយលោក Tillerson ក្នុងកិច្ចខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ លោក Tillerson និងរដ្ឋមន្ត្រីជាច្រើននាក់នេះទំនងជាពិភាក្សាទៅលើបញ្ហាពាណិជ្ជកម្ម ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង ការជួញដូរ ឧក្រិដ្ឋកម្ម និងបញ្ហាផ្សេងទៀត។ លោក Murphy និយាយទៀតថា “លោក Rex Tillerson ទទួលសំណើពីរដ្ឋមន្រ្តីការបរទេសអាស៊ានដែលដាក់ជូនដើម្បីធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីជួបលោកនៅឆ្នាំនេះអោយមុនកិច្ចប្រជុំពហុភាគីដែលគ្រោងប្រប្រឹត្តិនៅក្នុងខែសីហាក្នុងប្រទេសហ្វីលីពីន។ លោក Tillerson យល់ព្រមនឹងសំណើនេះភ្លាម។ លោក Tillerson យល់ព្រមសម្រាប់កិច្ចប្រជុំពិសេសនេះដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា។ ខ្ញុំគិតថាយើងពិតជារំភើបរីករាយខ្លាំងណាស់ដែលរដ្ឋមន្រ្តីការបរទេសមកទីនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here