ខ្មាន់កាំភ្លើងសម្លាប់មន្ត្រី និងភ្ញៀវទេសចរក្នុងការវាយប្រហារមួយទៅលើការិយាល័យ FSB HQ ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៧

សេចក្តីរាយការណ៍មួយបានឲ្យដឹងថាខ្មាន់កាំភ្លើងម្នាក់ដែលមិនស្គាល់ឈ្មោះបានបើកការបាញ់ប្រហារទៅលើការិយាល័យមួយរបស់សហព័ន្ធសេវាសន្តិសុខរុស្ស៊ី (FSB) នៅភាគខាងកើតនៃទីក្រុង Khabarovsk។ ការបាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃសុក្រនៅក្នុងបន្ទប់ទទួលភ្ញៀវមួយរបស់ការិយាល័យ FSB នៅក្នុងទីក្រុង Khabarovsk។ ឃាតករបានបើកការបាញ់ប្រហារនៅខាងក្រៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខដោយបានសម្លាប់មន្ត្រី FSB ម្នាក់ និងភ្ញៀវទេសចរណ៍ម្នាក់។ ខ្មាន់កាំភ្លើងបានស្លាប់ខណៈដែលកងសន្តិសុខបាញ់ត្រឡប់មកវិញ។ក្រោយមកទីភ្នាក់ងារនេះបាននិយាយថាអ្នកវាយប្រហារនោះជាប្រជាពលរដ្ឋម្នាក់ដែលមានអាយុ១៨ឆ្នាំរស់នៅតំបន់ Khabarovsk ដែលមានទំនាក់ទំនងជាមួយក្រុម neo-Nazi។ FSB បាននិយាយថាភស្តុតាងទាំងអស់ត្រូវបានប្រមូលនៅកន្លែងកើតហេតុហើយមិនឃើញមានឧបករណ៍ផ្ទុះនៅលើសាកសពខ្មាន់កាំភ្លើងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here