ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៧
ប៉ូលិសនិយាយថាគ្រាប់បែកដែលនៅក្រៅសាលាបឋមនឹងអាចសម្លាប់ និងបង្កររបួសធ្ងន់ធ្ងរ។ ប៉ូលិសរកឃើញគ្រាប់បែកនៅជិតសាលាបឋមសិក្សា Holy Cross Boys ក្នុងតំបន់ Ardoyne កាលពីព្រឹកថ្ងៃអាទិត្យ។ លោក Supt Chris Noble និយាយថាគ្រាប់បែកនេះរៀបចំឡើងមានគោលបំណងសម្លាប់ប៉ូលិស។ លោកបន្ថែមទៀតថាជិវិតនៅក្នុងសហគមន៍នេះស្ថិតក្នុងគ្រោះថ្នាក់។ ប្រជាជនចំនួន២០គ្រួសារត្រូវជម្លៀសចេញពីតំបន់នោះ ហើយក្រោយពីមានការត្រួតពិនិត្យចប់ពួកគេក៏ត្រូវអាជ្ញាធរអនុញ្ញាតិឲ្យត្រលប់ទៅកាន់ទីលំនៅវិញ៕