មនុស្សជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើមូលដ្ឋានទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានខណៈដែលរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បំពេញទស្សនកិច្ចនៅក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៧

យោងតាមមន្រ្តីបានឲ្យដឹងថាជនបះបោរតាលីបង់ម្នាក់ដែលគេសង្ស័យថាបានរៀបចំបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅឯមូលដ្ឋានប្រតិបត្តិការអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន។ យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង៦នាក់ទៀតរងរបួស។ ការវាយប្រហារនេះមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅច្រកចូលមូលដ្ធានទ័ពអាមេរិក Camp Chapman ស្ថិតនៅភាគខាងកើតនៃខេត្ត Khost។ ហេតុការនេះបានកើតឡើងបន្ទាប់ពីការមកដល់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Matti ដើម្បីពិភាក្សាអំពីស្ថានភាពនៅលើទឹកដីនេះខណៈដែលប្រធានាធិបតី Donald Trump គិតគូរពីការបញ្ជូនកងទ័ពបន្ថែមទៀតដើម្បីអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ននេះអាមេរិកមានកងទ័ពប្រមាណជា៩,៨០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ថាការវាយប្រហារនេះកើតឡើងតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទ័ពអាហ្វហ្គានីស្ថានប្រមាណជា១៤០នាក់ត្រូវសម្លាប់ដោយក្រុមឧទ្ទាមតាលីបង់នៅឯមូដ្ឋានយោធាក្នុងទីក្រុង Mazar និង Sharif ភាគខាងជើងប្រទេស។ ម្យ៉ាងវិញទៀតដោយសារតែសោកនាដកម្មនេះរដ្ឋមន្រ្តីការពារជាតិអាហ្វហ្គានីស្ថានលោក Abdullah Habibi និងប្រធានសេនាធិការយោធាបានសម្រេចចិត្តសុំលាលែងចេញពីមុខតំណែងកាលពីថ្ងៃច័ន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here