កងទ័ពហ្វីលីពីនសម្លាប់ពួកសកម្មជនប្រមាណជា៣៦​នាក់ក្នុងការប៉ះទង្គិចរយៈពេល៣ថ្ងៃ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៧

មេបញ្ជាការកងទ័ពនិយាយនៅថ្ងៃចន្ទថាក្នុងរយៈពេល៣ថ្ងៃកងកម្លាំងសន្តិសុខហ្វីលីពីនសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណជា៣៦នាក់នៅក្នុងការប៉ះទង្គិចតាមផ្លូវអាកាស និងការវាយប្រហារតាមផ្លូវគោកនៅកោះមួយនៅភាគខាងត្បូង និងកំណត់បានទីតាំងរបស់ក្រុមបះបោរ។ កងកម្លាំងសន្តិសុខជាច្រើនជាគ្រិស្ដសាសនិកក្នុងប្រទេសហ្វីលីពីនវាយប្រយុទ្ធគ្នាជាមួយនឹងក្រុមបះបោរឧទ្ទាមអ៊ីស្លាមជាច្រើនទសវត្សមកហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការខិតខំស្វែងរកសន្តិភាពគឺដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នារវាងក្រុមធំៗ ប៉ុន្តែក្រុមតូចៗនៅតែប្រើអំពើហិង្សា និងបង្កើនការវាយប្រហារជាច្រើន។ ការវាយប្រហារចុងក្រោយបំផុតគឺនៅលើកោះ Mindanao ភាគខាងត្បូងកើតឡើងនៅថ្ងៃសុក្រនៅពេលដែលក្រុមទាហានរកឃើញទីតាំងដ៏រឹងមាំមួយដែលការពារដោយអ្នកប្រយុទ្ធ១៥០នាក់ ដែលមានឈ្មោះថា Maute។ ឧត្តមសេនីយ៍ត្រី Roland Bautista មេបញ្ជាការកងទ័ពប្រាប់អ្នកកាសែតថា “យើងកំណត់បានទីតាំងមូលដ្ឋានកងទ័ពរបស់ពួកគេហើយ។ កងកម្លាំងរដ្ឋាភិបាលវាយប្រហារដោយប្រើប្រាស់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសទៅលើមូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធ។ ទាហានរដ្ឋាភិបាល៣នាក់រងរបួស។ កងទ័ពសង្ស័យថាពួកសកម្មប្រយុទ្ធជាច្រើននេះមកពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ កងកម្លាំងក៏រកឃើញលិខិតឆ្លងដែនឥណ្ឌូនេស៊ីព្រមទាំងអាវុធ និងគ្រឿងផ្ទុះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here