ប្រធានមន្ទីរបញ្ចកោណបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថានបន្ទាប់ពីមានការវាយប្រហាររបស់ពួកតាលីបង់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Matti មកដល់ប្រទេសអាហ្វហ្គានីស្ថានក្នុងដំណើរទស្សនកិច្ចមួយដោយមិនបានប្រកាសទុកមុននៅថ្ងៃចន្ទនេះ រយៈពេលប៉ុន្មានម៉ោងដែលសមភាគីអាហ្វហ្គានីស្ថានរបស់លោកបានលាលែងពីតំណែងបន្ទាប់ពីការវាយប្រហាររបស់ពួកតាលីបង់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន និងបន្សល់ទុកជម្លោះ និងភាពច្របូកច្របល់។ លោក Jim Matti ហៅពួកតាលីបង់នេះថាជា “ក្រុមព្រៃផ្សៃ” ប៉ុន្តែមិនបានបញ្ជូនកងកម្លាំងបន្ថែមដើម្បីប្រយុទ្ធប្រឆាំងទៅនឹងពួកសកម្មប្រយុទ្ធនៅឡើយទេ។ លោកប្តេជ្ញាចិត្តក្នុងការស្វែងរកសាមគ្គីភាពនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងកាប៊ុល ប៉ុន្តែលោកនិយាយថាសហរដ្ឋអាមេរិកចូលរួមនៅក្នុង “ការស្វែងរកផ្លូវដំណោះស្រាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាមួយនឹងប្រទេសជាច្រើនទៀត”។ លោក Jim Matti មកដល់ទីនេះក្នុងនាមជាកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដើម្បីប្រឆាំងជាមួយពួកតាលីបង់ និងប្រឈមមុខជាមួយភាពវឹកវរពីការលាលែងរបស់រដ្ឋមន្ត្រីការពារជាតិលោក Abdullah Habibi និងប្រមុខកងទ័ពលោក Qadam Shah Shaheem។ ទាហានជាខ្មាន់កាំភ្លើងពាក់ឯកសណ្ឋានប្រដាប់ដោយអាវុធធ្វើដំណើរចូលទៅក្នុងមូលដ្ឋានទ័ព និងបើកការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតទៅលើកងកម្លាំងអាហ្វហ្គានីស្ថាន។ ទាហានប្រមាណជា១០០នាក់ស្លាប់ និងរងរបួស។ មន្ត្រីមួយចំនួននៅក្នុងតំបន់រាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់១៣០នាក់។ ប្រជាជនអាហ្វហ្គានីស្ថានរិះគន់លើរដ្ឋាភិបាលទៅលើការវវាយប្រហារនេះ ទោះបីជាលោក Habibi ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទថាការលាលែងរបស់គាត់គឺជាការស្ម័គ្រចិត្តក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here