ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧
កម្លាំងប៉ូលិសទួរគីព្យួរការងារមន្រ្តីប្រមាណជា៩,០០០នាក់ពីបទមានជាប់ពាក់ព័ន្ធជាមួយអាចារ្យអ៊ីស្លាមនៅអាមេរិក លោក Fethullah Gulen។
លោកប្រធានាធិបតី Tayyip Erdogan ចោទប្រកាន់លោក Gulen ពីបទប៉ងធ្វើរដ្ឋប្រហារប្រឆាំងប្រធានាធិបតីកាលពីខែកក្កដា ប៉ុន្តែបព្វជិតបានបដិសេធ។ ក្រោយមកអាជ្ញាធរបានឃុំខ្លួនមនុស្សប្រមាណជា១,០០០នាក់ដែលបានគាំទ្រ លោក Gulen ក្នុងការធ្វើរដ្ឋប្រហារប្រឆាំងប្រធានាធិបតី។ យុទ្ធនាការចាប់ខ្លួនធ្វើឡើងទូរទាំងប្រទេសទួរគីដែលជាយុទ្ធនាការធំបំផុតក្នុងខែនេះនៅប្រទេសទួរគី។ ក្រោយពីមានការប៉ងធ្វើរដ្ឋប្រហារដែលបង្ករឡើងដោយក្រុមមន្រ្តី ភ្លាមៗនោះសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៤០,០០០នាក់ និងព្យួរការងារមន្រ្តី១២០,០០០នាក់។ អ្នកដែលត្រូវសមត្ថកិច្ចចាប់ខ្លួន និងព្យួរការងារទាំងនោះរួមមានជាទាហាន ប៉ូលិស គ្រូបង្រៀន និងជនស៊ីវិល ជាអ្នកដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋប្រហារ៕