កិច្ចព្រមព្រៀងបង្កើតរោងចក្រនុយក្លេអ៊ែរនៅអាហ្រ្វិកខាងត្បូងខុសច្បាប់តុលាកា

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧

តុលាកាអាហ្វ្រិកខាងត្បូងបានចាត់ទុកកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងប្រទេសបីផ្សេងទៀតជាមោឃក្នុងការបង្កើតស្ថានីយ៍ថាមពលនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងរបស់ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាកិច្ចព្រមព្រៀងខុសច្បាប់នេះបើយោងតាមច្បាប់តុលាកា។ រដ្ឋាភិបាលអាហ្វ្រិក បរាជ័យក្នុងកិច្ចពិភាក្សាការពារគម្រោងជាសារធារណៈដែលដេញដោលពីគម្រោងបង្កើតស្ថានីយ៍ថាមពល។ ក្រុមមន្រ្តីបរិស្ថានបានលើកឡើងថាពួកគេគាំទ្រក្នុងការលើកកម្ពស់ច្បាប់ដោយបញ្ជាក់ថាពេលនេះដល់ខួបស្តីពីគ្រោះមហន្តរាយពីថាមពលនុយក្លេអ៊ែរ Chernobyl ឆ្នាំ១៩៨៦។ រដ្ឋាភិបាល មិនទាន់មានយោបល់ចំពោះច្បាប់ដែលក្រុមវិទ្យាស្ថានសហគមន៍បរិស្ថាន Earthlife Africa និង Southern African Faith (SAFCEI) បានលើកឡើងនៅឡើយទេ។ គម្រោងនោះមានបំណងបង្កើតរោងចក្រផលិតថាមពលនុយក្លេអ៊ែ៨កន្លែងដែលមានតម្លៃស្មើរនឹង៧៦រយលានដុល្លារ ហើយគម្រោងនេះក៏ត្រូវអាក់ខានដោយសារកិច្ចពិភាក្សាសារធារណៈដ៏ចម្រូងចម្រាស់។
រដ្ឋាភិបាលមានប្រសាសន៍ថាលោកត្រូវការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរគឺដើម្បីបំពេញតម្រូវការកើនឡើងអេឡិចត្រូនិករបស់អាហ្វិកខាងត្បូង ហើយដើម្បីបញ្ឈប់វិធីសាស្រ្តប្រើរោងចក្រធ្យូង។ សូមបញ្ជាក់ថាបច្ចុប្បន្នប្រទេសអាហ្វ្រិកមានរោងចក្រនុយក្លេអ៊ែរ១រួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here