បារាំងចាប់ខ្លួនអ្នកវាយប្រហារការរិយាល័យទស្សនាវដ្តី Charlie Hebdo និងផ្សារទំនើប kosher

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស១០នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារការរិយាល័យទស្សនាវដ្តី Charlie Hebdo និងផ្សារទំនើប kosher។ ការចាប់ខ្លួននោះធ្វើឡើងនៅបារាំង និង Belgium ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ នេះបើយោងតាមប្រភព័ត៌មានពីប៉ូលិសសង្កេតការណ៍។ ជនសង្ស័យម្នាក់មានឈ្មោះថា Claude Hermant មានតួនាទីជាអ្នកទំនាក់ទំនងទាហាន។ យោងតាមប្រភព័ត៌មានពីទូរទស្សន៍ BFMTV បានឲ្យដឹងថា Hermant និងភរិយាជាប់ចោទពីបទទិញកាំភ្លើងខ្លី Tokarev ចំនួន៤ដើម និងកាំភ្លើងវែង Kalashnikov ចំនួន២ដើម ដែលក្រោយមកគេរកឃើញកាំភ្លើងទាំងនោះជាសម្បត្តិរបស់ក្រុម Coulibaly។ ពេលនេះ Hermant ជាប់ក្នុងពន្ធនាគារដែលមានការយាមតឹងតែង។ គួរបញ្ចាក់ផងដែរថាការវាយប្រហារនោះបានកើតឡើងកាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here