ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧
កម្លាំងអ៊ីរ៉ាក់និយាយថាពួកគេបានដណ្តើមយកក្រុងបុរាណ Hatra ដែលក្រុមឧទ្ទាមកាន់កាប់ និងបំផ្លិចបំផ្លាញ។ Hatra ស្ថិតនៅចម្ងាយ២៩០គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតក្រុង Baghdad និង១១០គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុង Mosul ដែលជាក្រុងបុរាណដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ាក់។ ក្រុមឧទ្ទាមដណ្តើមកាន់កាប់ទីក្រុងបុរាណនេះតាំងពីឆ្នាំ២០១៤។ កងកម្លាំងអ៊ីរ៉ាក់ដឹកនាំដោយ Shia ដែលជាយោធាខ្លាំងៗបានធ្វើការប្រយុទ្ធជាមួយក្រុមឧទ្ទាមកាលពីថ្ងៃពុធ។ ក្រោយមកនៅរសៀលថ្ងៃពុធកងកម្លាំងអ៊ីរ៉ាក់ទទួលបានជោគជ័យក្នុងការវាយលើក្រុមឧទ្ទាម និងដណ្តើមបានក្រុងបុរាណនេះមកវិញដោយយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន AFP៕