ប្រទេសចិនចោទស្រ្តីជំនួញអាមេរិកចាជាចារនារី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧

តុលាកាចិនបានចោទប្រកាន់ស្រ្តីជំនួញអាមេរិកម្នាក់ឈ្មោះ Sandy Phan-Gillis ថាជាចារនារី។ លោកស្រី Phan-Gillis ត្រូវជាប់ទោសរយៈពេល៣ឆ្នាំកន្លះក្នុងពន្ធនាគារ Nanning។ សមត្ថកិច្ចចាប់ខ្លួនលោកស្រីកាលពីខែមីនា ឆ្នាំ២០១៥ នៅពេលដែលលោកស្រីធ្វើដំណើរជាមួយគណៈប្រតិភូមាមកពីរដ្ឋ Texas តាមទឹកដីចិនដីគោក។ មកទល់ពេលនេះ លោកស្រីជាប់ពន្ធនាគាររយៈពេល២ឆ្នាំមកហើយ តែក្រុមគ្រួសាររបស់លោកស្រីនៅតែអះអាងពីភាពបរិសុទ្ធរបស់លោកស្រី។ លោកស្រី Sandy Phan-Gillis ជាជនជាតិចិនតែកើតនៅប្រទេសវៀតណាមជាប់ចោទពីបទចារកម្ម និងលួចព័ត៌មានសម្ងាត់របស់រដ្ឋ នេះបើយោងតាមប្រភពក្រុមមន្ទីឃុំឃាំងរបស់អង្គការសហប្រជាជាតិ។ លោក Shang Baojun មេធាវីរបស់លោកស្រី Gillis និយាយថាលោកស្រី Gillis នឹងត្រូវនិរទេសនៅពេលឆាប់ៗនេះពីព្រោះគាត់មិនមានទោសអ្វីដែលត្រូវជាប់ឃុំខ្លួននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here