ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៧
ប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក THAAD បានដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូងបើទោះជាមានការជំទាស់ពីចិន និងការខ្វែងគំនិតលើការបង់ថ្លៃតំឡើងប្រព័ន្ធមីស៊ីលនេះក៏ដោយ។ មន្ត្រីអាមេរិកបាននិយាយថាឥឡូវនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងមីស៊ីលរបស់កូរ៉េខាងជើង។ ការប្រកាស់បែបនេះធ្វើឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានតំឡើង THAAD នៅលើអតីតទីលានវាយកូនហ្គោលមួយក្នុងទីក្រុង Seongju។ ការដាក់ពង្រាយនេះធ្វើឡើងដើម្បីប្រឆាំងនឹងសង្រ្គាមដែលអាចកើតឡើងដោយយថាហេតុខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ៕