៨នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតទៅលើក្បួនរថយន្តរបស់អង្គការណាតូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ ឧសភា ​ឆ្នាំ២០១៧

សេចក្តីរាយការណ៍បានឲ្យដឹងថាមនុស្ស៨នាក់ស្លាប់ និង២៨នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតលើក្បួនរថយន្តរបស់អង្គការណាតូនៅជិតស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ ភេរវកររដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។តាមរូបភាពដំបូងពីកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថាមានរថយន្តមួយគ្រឿងឆាបឆេះឡើង បន្ទាប់មករថពាសដែកជាច្រើនគ្រឿងរងការខូចខាត។ រ៉យទ័របានរាយការណ៍បន្ថែមទៀតថានៅមិនទាន់ដឹងច្បាស់ថាតើកងទ័ពរបស់ប្រទេសណាមួយក្នុងចំណោមអ្នកស្លាប់ និងអ្នករងរបួសទាំងអស់នោះទេ។គ្រាប់បែកមួយគ្រាប់ផ្ទុះឡើងក្នុងអំឡុងពេលចរាចរកំពុងមមាញឹកនៅពេលព្រឹកក្នុងតំបន់ Macroyan ក្នុងទីក្រុងកាប៊ុលដែលនៅជិត Abdul Haq Square។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា៨ព្រឹកម៉ោងនៅក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here