ប៉ូលិសទីក្រុងប៉ារីសជម្លៀសប្រជាជនចេញពីស្ថានីយ៍រថភ្លើង

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧

ប៉ូលិសក្នុងទីក្រុងប៉ារីសបានជម្លៀសអ្នកដំណើរចេញពីស្ថានីយ៍រថភ្លើង Paris’ Gare du Nord និងបិទស្ថានីយ៍ជាបណ្តោះអាសន្នដើម្បីស្វែងរកវត្ថុជនសង្ស័យ។  យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាប៉ូលិសកំពុងស្វែងរកជនសង្ស័យ៣នាក់ រីឯព័ត៌មានទាក់ទងទៅនឹងមូលហេតុនៃការគំរាមកំហែងនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ បន្ទាប់ពីយុទ្ធនាការស្វែងរកអស់រយៈពេលប្រមាណជា២ម៉ោងប៉ូលិសទីក្រុងប៉ារីសប្រកាសថា “ការស្វែងរកជនសង្ស័យត្រូវបញ្ចប់ដោយគ្មាននរណាម្មាក់ត្រូវចាប់ខ្លួននោះទេ” ហើយ “ស្ថានីយ៍រថភ្លើងនឹងបើកដំណើរការជាធម្មតាវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here