មនុស្សប្រមាណជា៥០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែក២ដងនៅខាងក្រៅផ្សារទំនើបក្នុងប្រទេសថៃ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧

AFP រាយការណ៍ថាមនុស្សប្រមាណជា៥០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែក២លើកនៅខាងក្រៅផ្សារទំនើបមួយក្នុងទីក្រុង Pattani ភាគខាងត្បូងប្រទេសថៃ។ គេរាយការណ៍ថាឧបករណ៍ផ្ទុះដំបូងបានផ្ទុះឡើងនៅជិតច្រកចូលជាន់ទី២ផ្សារទំនើប Big-C ហើយលើកទី២បានផ្ទុះនៅខាងក្នុងរថយន្តមួយនៅក្នុងចំណតរថយន្ត។ ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រមាណជា២:៤០នាទីរសៀលម៉ោងនៅក្នុងស្រុក។ គួរបញ្ជាក់ផងដែរថាភាគខាងត្បូងនៃប្រទេសថៃតែងតែមានការវាយប្រហារជារឿយៗដោយសារការប្រឆាំងរបស់ពួកសកម្មប្រយុទ្ធជនជាតិភាគតិចម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here