ក្មេងៗជនជាតិកូរ៉េខាងត្បូង និងជនជាតិចិន១១នាក់ស្លាប់ក្នុងគ្រោះថ្នាក់បុកផ្លូវក្រោមដីនៅចិន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧

មន្ត្រីនិយាយថាក្មេងៗសាលាមត្តេយ្យ១១នាក់ជាជនជាតិចិន និងកូរ៉េខាងត្បូងរួមនឹងអ្នកបើកបរស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងបុកផ្លូវក្រោមដីបណ្តាលឱ្យមានភ្លើងឆេះសន្ធោរសន្ធៅនៅភាគខាងកើតប្រទេសចិនកាលពីថ្ងៃអង្គារនេះ។ មន្រ្តីអាជ្ញាធរក្នុងតំបន់និយាយថាក្មេងៗទាំងនោះមានអាយុចាប់ពី៣ឆ្នាំដល់៦ឆ្នាំរៀននៅសាលាអន្តរជាតិកូរ៉េខាងត្បូងក្នុងតំបន់ Weihai ខេត្ត Shandong។ គ្រូបង្រៀនម្នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុង Weihai បញ្ជាក់ថាក្មេងៗ១១នាក់ដែលស្លាប់នេះមាន៥នាក់ជាជនជាតិកូរ៉េខាងត្បូង និង៦នាក់ទៀតជាជនជាតិចិន។ ប៉ុន្តែមន្រ្តីកុងស៊ុលនៅភាគខាងកើតនៃទីក្រុង​ Qingdao ប្រាប់សារព័ត៌មាន AFP ថាក្មេងៗ១០នាក់ជាជនជាតិកូរ៉េខាងត្បូង បើទោះបីជាក្មេង៥នាក់នោះមានសញ្ជាត្តិ២ក៏ដោយ។ ក្មេងៗទាំងនេះមានអាយុពី៤ឆ្នាំទៅ៧ឆ្នាំ។ អាជ្ញាធរតំបន់ Weihai និយាយថាក្មេងៗទាំងនេះកំពុងធ្វើដំណើរទៅកាន់សាលារៀនអន្តរជាតិ Weihai Zhongshi South Korean International School នៅពេលគ្រោះថ្នាក់កើតឡើងក្នុងរូងក្រោមដី Taojiakuang នៅម៉ោងប្រមាណជា៩ព្រឹក។ មូលហេតុនៃគ្រោះថ្នាក់នេះស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here