ICE ចាប់ខ្លួនមនុស្សប្រមាណជា១,៤០០នាក់ក្នុងប្រតិបត្តការប្រឆាំងក្មេងទំនើងដ៏ធំ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១១ ខែឧ សភា ឆ្នាំ២០១៧

United States Immigrations and Customs Enforcement (ICE) ចាប់ខ្លួនមនុស្ស១,៣៧៨នាក់ក្នុងរយៈពេលប្រមាណជា៦សប្តាហ៍ក្នុងប្រត្តិការបង្រ្កាបក្មេងទំនើងក្នុងប្រទេស។ មនុស្ស១,០៩៥នាក់ ជាសមាជិកក្មេងទំនើង និងមនុស្ស២៣៨នាក់ទៀតជាប់ចោទកម្រិតព្រហ្មទណ្ឌ ឬកម្រិតស្រាលនេះបើយោងតាមប្រភព ICE។ មនុស្សប្រមាណជា៩០០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនមានសញ្ញាតិជាអាមេរិក។ លោកអគ្គនាយកប្រតិបត្តិស្តីទីលោក Thomas Homan បាននិយាយថាក្មេងទំនើងលើផ្លូវគឺជាអ្នកដែលគម្រាមកំហែងដ៏ធំបំផុតដល់សន្តិសុខសុវត្ថិភាពរបស់ប្រទេសជាតិ។ ប្រភពអង្គភាព ICE បន្ថែមឲ្យដឹងទៀតថាក្មេងទំនើងទាំងនោះត្រូវគេកំណត់គោលដៅដើម្បីឈានដល់ការចាប់ខ្លួនដោយសារក្មេងទាំងនោះបានបង្កើតសកម្មភាពអសន្តិសុខក្នុងសង្គមដូចជាការប្រើប្រាស់ឬការជួញដូរគ្រឿងញៀន អាវុធយុទ្ធិភ័ណ្ឌ ចាប់រំលោភ និងឃាតកម្ម។

ក្នុងចំណោមមនុស្សដែលសមត្ថកិច្ចបានចាប់ខ្លួនទាំងអស់មាន៖

  • ១៣៧នាក់ជាក្រុមមានទំនាស់ជាមួយក្រុមក្មេងទំនើងនៅ Los Angeles
  • ១០៤នាក់ជាក្រុមក្មេងទំនើងនៅ Crips និង Lose Angeles
  • ១១៨នាក់ជាក្រុម Surenos មានទំនាស់ជាមួយជនជាតិម៉ិកស៊ិក និងអាមេរិក
  • ១០៤នាក់ជាក្រុម MS-13 បង្កើតឡើងនៅ LA តែរស់នៅ El Salvador
  • ២៨៣នាក់ទៀតពុំមានទំនាស់ជាមួយក្រុមណានោះទេ

LEAVE A REPLY

Please enter your comment!
Please enter your name here