ប្រទេសថៃព្រមាន Facebook ឲ្យបិទមាតិកាដែលវិភាគលើរបបរាជានិយម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៧

អាជ្ញាធរថៃបានព្រមាន Facebook ឲ្យបិទមាតិកាដែលវិភាគលើរបបរាជានិយមក្នុងប្រទេសថៃ បើមិនដូចនេះទេក្រុមហ៊ុន Facebook ត្រូវប្រឈមមុខផ្លូវច្បាប់។
បណ្តាញសង្គមយក្ស Facebook ត្រូវប្រទេសថៃកំណត់រយៈពេលឲ្យដល់ថ្ងៃអង្គារ៍សប្តាហ៍ក្រោយដើម្បីលុបចោលព័ត៌មានវិភាគនានាដែលអាចបើកមើលបានតាមផេចនៅក្នុងប្រទេសថៃ។ Facebook បានតបថាដើម្បីបិទមាតិកាទាំងនោះបានគឺទាមទារឲ្យមានការស្នើរសុំពីរដ្ឋាភិបាលដើម្បីបិទមាតិកាទាំងនោះ ហើយក្រុមហ៊ុន Facebook នឹងអនុវត្តតាមបើមាតិការទាំងនោះខុសច្បាប់ប្រទេសថៃ។ អ្នកណាដែលបញ្ចេញយោបល់លើរបបរាជានិយមនឹងត្រូវកាត់ទោសពីបទប្រមាថព្រះជេស្តាស្តេចថៃ។ អ្នកដែលជាប់ទោសទាំងនោះនឹងអាចត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារច្រើនឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here