៤នាក់ស្លាប់ និង១០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកក្នុងសង្កាត់មួយស្ថិតនៅភាគខាងកើតទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៧

មនុស្ស១៤នាក់ស្លាប់ និងរងរបួសដោយសាររថយន្តបង្កៃគ្រាប់បែកមួយគ្រឿងផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍នេះនៅក្នុងសង្កាត់ al-Sho’la ភាគខាងកើតទីក្រុងបាដាដ។ មន្ត្រីប៉ូលិសអ៊ីរ៉ាក់បានឱ្យដឹងថារថយន្តបង្កៃគ្រាប់បែកមួយគ្រឿងបានផ្ទុះក្នុងតំបន់ al-Sho’la ដែលភាគច្រើនសំបូរទៅដោយអ្នកកាន់និកាយស៊ីអ៊ីត។ បើទោះបីមិនទាន់មានការចាប់ផ្តើមទទួលខុសត្រូវចំពោះការវាយប្រហារនេះក៏ដោយ ប៉ុន្តែពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមធ្លាប់និយាយថាពួកគេនៅពីក្រោយការបំផ្ទុះ និងការវាយប្រហារបង្ហូរឈាមមួយចំនួនមកលើរដ្ឋធានី។ គួរបញ្ជាក់ថាទីក្រុង Nineveh ជាទីកន្លែងដែលកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិកចាប់យកការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្រុង Mosul ចាប់តាំងពីខែតុលា ហើយជាទីកន្លែងស្ថិតនៅលំដាប់កំពូលដែលរងផលប៉ះពាល់ដែលមានចំនួនអ្នកស្លាប់១៥៣នាក់ និងរងរបួស១២៣នាក់។ បន្ទាប់មកទៀតគឺទីក្រុងបាដាដគឺជាទីក្រុងទី២ដែលទទួលរងផលប៉ះពាល់ខ្លាំងដែលមានអ្នកស្លាប់ចំនួន៥៥នាក់ និងអ្នករបួស១៧៩នាក់។ ចំពោះទីក្រុង Salahuddin ក្លាយជាទីក្រុងទី៣ដែលទទួលផលប៉ះពាល់ខ្លាំងបន្ទាប់ពីទីក្រុងបាដាដដែលមានចំនួនអ្នកស្លាប់១៥នាក់ និងរងបួស៤៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here