ស្លាប់៤នាក់ក្នុងហេតុការណ៍បាញ់ប្រហារនៅអាមេរិក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៧

មនុស្ស៣នាក់ និងជនសង្ស័យជាក្មាន់កាំភ្លើងម្នាក់ទៀតស្លាប់ក្រោយពីមានការបាញ់ប្រហារនៅផ្ទះថែរទាំមួយក្នុងតំបន់ Ohio។ ប៉ូលិសប្រចាំភូមិ Kirkersville ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីរាជធានី Columbus ក្រុង Ohio គឺលោក Eric Disario អាយុ៣៦ឆ្នាំជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ផ្សេងទៀត នេះបើយោងតាមប្រភពអនុប្រធានរបស់គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ បុគ្គលិកចំនួន២នាក់គេរកឃើញស្លាប់នៅក្នុងហាង Pine Kirk Care Center ហើយ Disario ស្លាប់នៅក្រៅអគារ។ គេមិនទាន់ដឹងថាខ្មាន់កាំភ្លើងសម្លាប់ខ្លួនឯងឬមានប៉ះទង្គិចជាមួយជនរងគ្រោះឬក៏អត់នោះទេ។ មនុស្ស២៣នាក់ក្នុងផ្ទះត្រូវគេជម្លៀសចេញដើម្បីសមត្ថកិច្ចស៊ើបអង្កេត។ សាលាបឋមសិក្សានៅជិតទីនោះចាក់សោរទ្វាទាំងអស់ ហើយក្រោយមករំសាយថ្នាក់រៀន។ គេមិនទាន់រកឃើញពីគោលបំណងនៃការបាញ់សម្លាប់នេះនៅឡើយទេ។ លោកនាយករដ្ឋមន្រ្តី John Kasich បានចូលរួមកាន់ទុក្ខ និងបញ្ជាឲ្យគេបង្ហូតទង់ជាតិតែពាក់កណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here