បុរសម្នាក់មកពីមីស៊ីស៊ីបពីជាប់ពន្ធនាគារពីបទសម្លាប់ខ្ទើយ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧

បុរសមកពីមីស៊ីស៊ីបពីត្រូវសហព័ន្ធរាជអាជ្ញាកាត់ទោសឲ្យជាប់ពន្ធនាគារពីបទសម្លាប់មនុស្សភេទទី៣លើករណីស្អប់ដោយផ្អែកលើយេនឌ័រ។ បុរសម្នាក់មានឈ្មោះថា Joshua Vallum ត្រូវជាប់គុក៤៩ឆ្នាំពីបទសម្លាប់អតីតមិត្តស្រីឈ្មោះ Mercedes Williamson។ លោក Vallum សារភាពកំហុសថាបានចាក់សម្លាប់ Mercedes ក្រោយពេលមិត្តភក្តិដឹងពីទំនាក់ទំនងរបស់ពួកគេ។ អ្នកគាំទ្រសិទ្ធប្តូរភេទបាននិយាយថានេះគឺជាការបណ្តុះអំពើរហិង្សាប្រឆាំងនឹងសហគមន៍ជនជាតិភាគតិច។ ការកាត់ទោសថ្ងៃនេះបានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មលើបុគ្គលណាដែលធ្វើសកម្មភាពក្នុងការប្រឆាំងមនុស្សប្តូរភេទ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលសរសេរដោយលោកអគ្គមេធាវីអាមេរិក។ នាយកដ្ឋានយុត្តិធម៌នៅតែបន្តគាំទ្រសិទ្ធបុគ្គលដែលទទួលរងគ្រោះពីការរើសអើងនេះបើយោងតាមប្រភពសមាជិកសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here