ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ឲ្យដឹងថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបាញ់ផ្លោងចូលក្នុងទីក្រុង Hamouriyah ស្ថិតនៅភាគខាងកើតតំបន់ Ghouta ដោយប្រើប្រាស់ប្រភេទមីស៊ីលធុនធ្ងន់ GGM បណ្តាលឲ្យស្រ្តី២នាក់ស្លាប់ និងមនុស្ស១៥នាក់ផ្សេងទៀតរងរបួស។ លើសពីនេះទៀតកងកម្លាំងនេះក៏បានបាញ់ផ្លោងចូលក្នុងទីក្រុង Saqba បង្កឲ្យមានមនុស្ស៤នាក់រងរបួស ខណៈចំនួនអ្នករបួសដែលគេរំពឹងថាអាចនឹងកើនឡើងឬក៏ចំនួនអ្នកស្លាប់អាចនឹងកើតមានឡើង។ កងកម្លាំងដដែលនេះក៏បានបាញ់ផ្លោងចូលទីក្រុង al-Muhamadiya និងទីក្រុង Bayt Nayem ដែលស្ថិតនៅភាគខាងកើតតំបន់ Ghouta បណ្ដាលឱ្យមានការខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ៕