ជនស៊ីវិល៩នាក់ស្លាប់ ១១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ការបំផ្ទុះគ្រាប់បែកកែច្នៃក្នុងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបានឲ្យដឹងថាជនស៊ីវិល៩នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកែច្នៃដែលកើតឡើងនៅផ្សារដ៏មានប្រជាប្រិយក្នុងទីក្រុង Tuz Khurmatu ភាគខាងជើងនៃទីក្រុង Tikrit ខេត្ត Salahuddin។ ប្រភពមួយទៀតបានប្រាប់សារព័ត៌មាន Sky កាលពីថ្ងៃព្រហស្បតិ៍នេះថាការវាយប្រហារអត្តឃាតនេះកើតឡើងនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកម្នាក់ពាក់ខ្សែក្រវ៉ាត់គ្រឿងផ្ទុះដើរសំដៅទៅផ្សារដ៏ពេញនិយមស្ថិតនៅក្នុងទីក្រុង Tuz Khurmatu ធ្វើឲ្យជនស៊ីវិល៩នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស។ គួរឲ្យកត់សម្គាល់ផងដែរថាកាលពីព្រឹកថ្ងៃប្រហស្បតិ៍ដដែលនេះទាហានម្នាក់ស្លាប់ និងទាហានផ្សេងទៀតរួមទាំងប៉ូលិសរងរបួសក្នុងហេតុការណ៍រារាំង​ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមធ្វើការវាយប្រហារមកលើទីក្រុង Tuz Khurmatu ភាគខាងកើតនៃខេត្ត Salahuddin ខណៈដែលពួកគេបានចាប់ផ្តើមបង្កើនការវាយប្រហារនៅក្រៅទីក្រុងម៉ូស៊ូលដែលជាទីកន្លែងដែលពួកគេបាត់បង់តាំងពីខែតុលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here