លោក Duterte និយាយថា “ប្រធានាធិបតីចិនលោក Xi គំរាមធ្វើសង្គ្រាមប្រសិនបើហ្វីលីពីននៅតែបន្តសកម្មភាពខួងរុករកប្រេង”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៧

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និយាយនៅថ្ងៃសុក្រនេះថា សមភាគីចិនលោក Xi Jinping ព្រមានរូបលោកអំពីរឿងសង្គ្រាមប្រសិនបើទីក្រុងម៉ានីលព្យាយាមពង្រឹងការកាន់អំណាច និងការខួងប្រេងក្នុងផ្នែកមួយនៃជម្លោះសមុទ្រចិនខាងត្បូង។ នៅក្នុងការថ្លែងសុន្ទរកថានៅក្នុងប្រទេសចិន លោក Duterte វាយបកទៅកាន់អ្នករិះគន់ក្នុងស្រុកដែលនិយាយថាលោកទន់ភ្លន់ទៅកាន់ទីក្រុងប៉េកាំងដោយបដិសេធទៅលើរឿងនេះ។ លោក Duterte និយាយថាលោកពិភាក្សាគ្នារួចរាល់ហើយជាមួយនឹងលោក Xi ក្នុងពេលជួបគ្នានៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទនេះ ហើយក៏មានការព្រមានគ្នាផងដែរ។ “យើងមានបំណងខួងប្រេងនៅទីនោះ ប្រសិនបើអ្នកគិតថាវាជារបស់អ្នក នោះគ្រាន់តែជាការគិតរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែសម្រាប់គំនិតរបស់ខ្ញុំ ខ្ញុំអាចខួងប្រេងនៅទីនោះបាន ពីព្រោះវាគឺជារបស់ពួកយើង។ គាត់ឆ្លើយតបមកកាន់ខ្ញុំថា “យើងគឺជាមិត្តភក្តិ យើងមិនចង់មានជម្លោះជាមួយអ្នកនោះទេ យើងនៅតែចង់រក្សាទំនាក់ទំនង ប៉ុន្តែប្រសិនបើអ្នកបង្ខំទៅលើបញ្ហានេះ យើងនឹងមានសង្គ្រាម”។ គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែលមេដឹកនាំប្រទេសនេះជួបពិភាក្សាគ្នាជាលក្ខណៈឯកជននោះ។ ប្រទេសចិន និងប្រទេសហ្វីលីពីនប្រារព្ធធ្វើពិធីសម័យប្រជុំដំបូងរបស់ខ្លួននៅក្នុងដំណើរការពិគ្រោះយោបល់ទ្វេភាគីស្តីពីសមុទ្រចិនខាងត្បូងរួចរាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here