ពួកសកម្មប្រយុទ្ធជាច្រើននាក់បាញ់ប្រហារទៅលើកម្មករប៉ាគីស្ថាន៣នាក់នៅលើផ្លូវ “Silk Road” ប្រទេសចិន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៧

កាលពីថ្ងៃសុក្រខ្មាន់កំាំភ្លើងជាច្រើននាក់សង្ស័យថាជាពួកសកម្មប្រយុទ្ធបើកការបាញ់ប្រហារទៅលើកម្មករជនជាតិប៉ាគីស្ថាន៣នាក់ដែលកំពុងសាងសង់ផ្លូវ “Silk Road” highway នៅភាគនិរតីក្នុងប្រទេសចិន។ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានការវាយប្រហារដូចគ្នាសម្លាប់មនុស្ស១០នាក់ផងដែរ។ វានៅមិនទាន់មានការអះអាងទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែការវាយប្រហារមុននេះនៅក្នុងខេត្ត Baluchistan គឺដោយសារតែពួកបំបែកខ្លួនភ័យខ្លាចគម្រោងសាងសង់ផ្លូវនេះគឺជាល្បិចដើម្បីដណ្តើមយកទឹកដីរបស់ពួកគេ។ កាលពីសប្តាហ៍មុននេះ ការវាយប្រហារមួយកើតឡើងដែលអះអាងទទួលខុសត្រូវដោយក្រុមបំបែកខ្លួន Baluch Liberation Army (BLA)។ សម្រាប់ការបាញ់ប្រហារកាលពីថ្ងៃសុក្រនេះបុរសទាំង៣នាក់នេះជាកម្មករធ្វើការនៅផ្លូវ Highway ភ្ជាប់ពីកំពង់ផែទីក្រុង Gwadar ទៅកាន់ខេត្ត Quetta។ ប៉ូលិសរាយការណ៍ថា “កម្មករម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស២នាក់ទៀតស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេកនៅក្នុងមន្ទីរពេទ្យ”។ គួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ២០១៤ មកពួកសកម្មប្រយុទ្ធប៉ាគីស្ថានសម្លាប់កម្មករយ៉ាងហោចណាស់៥៤នាក់។ នៅក្នុងឆ្នាំ២០១៥ ប៉ាគីស្ថានបង្កើតកងពលជាច្រើនដែលមានទាហានប្រមាណជា១០, ០០០នាក់ដើម្បីការពារគម្រោងនេះ ហើយក្រុមកម្មករជាច្រើនចូលរួមដើម្បីធ្វើឱ្យផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង ខណៈដែលប្រទេសចិនសន្យាផ្តល់ទឹកប្រាក់ ៥៧ពាន់លានដុល្លារអាមេរិកក្នុងការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here