បំផ្ទុះគ្រាប់បែកនៅទីស្នាក់ការកណ្តាល Ahrar al-Sham ៖ ចំនួនអ្នកស្លាប់កើនឡើង១៦នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៧

ចំនួនអ្នកស្លាប់កើនដល់ឡើង១៦នាក់ និងប្រមាណជា៤០នាក់ផ្សេងទៀតរងរបួសដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានវាយប្រហារទីស្នាក់ការកណ្តាល Ahrar al-Sham ស្ថិតនៅភាគខាងកើតទីក្រុង Idlib ប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Qasioun រាយការណ៍កាលពីថ្ងៃអាទិត្យនេះ។ ប្រភពព័ត៌មានក្នុងស្រុកផ្សេងទៀតបានឲ្យដឹងថាចំនួននៃការកើនឡើងអ្នកស្លាប់ ដោយសារតែអ្នករបួសមានសភាពធ្ងន់ធ្ងរពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Saraqib និង Bab al-Hawa ខណៈដែលការវាយប្រហារនេះប្រព្រឹត្តឡើងដោយក្រុមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃកន្លងមកនេះមានករណីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកនៅទីស្នាក់ការកណ្តាល Ahrar al-Sham ស្ថិតនៅភាគខាងកើតទីក្រុង Idlib ដោយបានប្រើប្រាស់គ្រាប់បែកកែច្នៃដាក់ក្នុងម៉ូតូមួយគ្រឿងដើម្បីបំផ្ទុះនៅច្រកចូលការិយាល័យកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here