ជម្លោះនៅស៊ីរី៖ រដ្ឋាភិបាលស៊ីរីដណ្តើមបានក្រុង Homs ទាំងស្រុង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧

រដ្ឋាភិបាលស៊ីរីនិយាយថាកងកម្លាំងរបស់ខ្លួនដណ្តើមបានទីក្រុង Homs ទាំងស្រុង បន្ទាប់ពីក្រុមឧទ្ទាមចាកចេញពីសង្កាត់ចុងក្រោយដែលពួកគេគ្រប់គ្រង។ ក្រុមឧទ្ទាមត្រូវបានបណ្តេញចេញពីក្រុង Homs ក្នុងឆ្នាំ 2014 ក្រោយពីមានការឡោមព័ទ្ធពីកម្លាំងរដ្ឋាភិបាល។ កិច្ចព្រមព្រៀងជម្លៀសសកម្មជនក្រុមឧទ្ទាមត្រូវប្រទេសរុស្ស៊ីយល់ព្រមក្នុងឆ្នាំនេះ។ ក្រោមកិច្ចព្រមព្រៀងនេះពួកយុទ្ធជនប្រឆាំងមានសិទ្ធទទួលសុវត្ថិភាពក្នុងការចាកចេញដោយអាវុធជាមួយធ្វើដំណើរទៅកាន់ខេត្ត Idlib ជាតំបន់ឧទ្ទាមកាន់កាប់នៅភាគពាយព្យ។ ក្រុមឧទ្ទាមប្រមាណជា៧០០នាក់ និងសមាជិករបស់ពួកគេទាំងជិត៣,០០០នាក់បានគេចខ្លួនដោយជិះឡានក្រុងពីសង្កាត់ al-Wair នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីរដ្ឋាភិបាល។ ពេលនេះនៅក្រុង Homs លែងមានអាវុធ និងយោធាទៀតហើយនេះបើយោងតាមអភិបាលខេត្តលោក Talal Barazi។ រដ្ឋាភិបាលស៊ីរ៉ីបានឲ្យដឹងថាកិច្ចព្រមព្រៀងផ្សះផ្សារជាតិដែលគេយល់ព្រមធ្វើឡើងនៅតំបន់ឧទ្ទាមគ្រប់គ្រងជាគន្លឹះសំខាន់មួយដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលមានរយៈពេល៦ឆ្នាំកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here