ប្រទេសអេហ្ស៊ីបសង្ស័យមនុស្ស៤៨ជាសមាជិកក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៧

ព្រះរាជអាជ្ញាអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ជាសារធារណៈថាមនុស្ស៤៨នាក់ជាប់សង្ស័យថាជាសមាជិកក្រុមឧទ្ទាមអ៊ីស្លាម (IS) ហើយពួកគេមានទំនាក់ទំនងក្នុងករណីបំផ្ទុះគ្រាប់បែក៣គ្រាប់បែកនៅព្រះវិហារ Coptic។
ការវាយប្រហារមួយបានកើតឡើងនៅព្រះវិហារក្នុងតំបន់ Cairo កាលពីខែធ្នូ និងនៅក្រុង Tanta និងក្រុង Alexandria ខែមេសា។ ការបំផ្ទុះទាំង៣ទីតាំងនេះបណ្តាលឲ្យមនុស្សប្រមាណជា៧០នាក់ស្លាប់។ ក្រោយពេលមានការបំផ្ទុះ ក្រុមឧទ្ទាមបានចេញមុខអះអាងថាពួកគេនៅពីខាងក្រោយការវាប្រហារនេះ។ ជនសង្ស័យ៣១នាក់ត្រូវគេចាប់ឃុំខ្លួនខណៈដែលអ្នកផ្សេងទៀតមិនទាន់ចាប់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញា លោក Nabil Sadek កាលពីថ្ងៃអាទិត្យនិយាយថាជនសង្ស័យខ្លះជាមេដឹកនាំក្នុងក្រុមឧទ្ទាម IS ហើយអ្នកខ្លះទៀតជាអតីតអ្នកជាប់គុកនៅ Cairo និងមនុស្សនៅភាគខាងត្បូងខេត្ត Qena។ ពួកគេបានធ្វើសកម្មភាពវាយប្រហារទាំង៣លើកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here