ការផ្ទុះនៅ Manchester Arena ៖ មនុស្សស្លាប់៩នាក់ និងរបួស៥០នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៧

មនុស្ស១៩ស្លាប់ និង៥០នាក់ទៀតរងរបួសក្នុងហេតុកាណ៍វាយប្រហារមួយនៅ Manchester Arena។ ការផ្ទុះបានកើតឡើងនៅម៉ោង២២:៣៥នាទីម៉ោងនៅចក្រភពអង់គ្លេសកាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប្រគុំតន្រ្តីដែលធ្វើឡើងដោយអ្នកចម្រៀងអាមេរិក Ariana Grande។ ការបំផ្ទុះនេះបណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់ និង៥០នាក់ទៀតរងរបួស។ ប៉ូលិសបានប្រកាសលេខទូរស័ព្ទ 0161 856 9400 សម្រាប់ទាក់ទងបន្ទាន់ក្នុងករណីមានការវាយប្រហារ។ យោងតាមប្រភពព័ត៌មានពីមន្រ្តីសហរដ្ឋអាមេរិក២នាក់ដោយមិនបញ្ចេញឈ្មោះបានលើកឡើងថាការវាយប្រហារនេះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ មកទល់ពេលនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងនៅពីក្រោយការវាយប្រហារនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here