ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៧
កងទ័ពឥណ្ឌាម្នាក់ដែលចងបុរសម្នាក់នឹងរថយន្តមួយគ្រឿងសម្រាប់ជាខែលការពារការគប់ដុំថ្មពីហ្វូងមនុស្សក្នុងតំបន់កាស្មៀរបានទទួលប័ណ្ណសរសើរយោធាចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រតិបត្ដិការ “ប្រឆាំងអំពើកុបកម្ម” នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អ្នកនាំពាក្យកងទ័ពលោក Anand Aman និយាយថា “លោក Gogoi បានទទួលប័ណ្ណសរសើរជាកងទ័ពដែលខិតខំប្រឹងប្រែងនៅក្នុងប្រតិបត្តិការប្រឆាំងនឹងអំពើកុបកម្ម”។ គួរបញ្ជាក់ផងដែរថាលោក Gogoi បម្រើការងារនៅកងពល Rashtriya Rifles លេខ៥៣ដែលស្ថិតនៅក្រោមក្រសួងការពារជាតិ៕