សេចក្តីរាយការណ៍៖ ជនស៊ីវិល៣១នាក់ត្រូវសមាជិកក្រុមរដ្ឋអ៊ីស្លាមសម្លាប់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៧

ជនស៊ីវិល១៣នាក់ត្រូវសម្លាប់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅកណ្តាលទីក្រុងម៉ូស៊ូលក្នុងការប៉ុនប៉ងរត់គេចចេញពីតំបន់គ្រប់គ្រងរបស់ពួកគេ។ អ្នកស្រុកបានថ្លែងទៅកាន់សារព័ត៌មាន Shafaaq កាលពីថ្ងៃអង្គារនេះថាសមាជិករដ្ឋអ៊ីស្លាមបាញ់សម្លាប់ជនស៊ីវិល១៣នាក់នៅក្នុងតំបន់អាល់ al-Sarjkhana កណ្តាលទីក្រុងម៉ូស៊ូលដែលព្យាយាមរត់គេចចេញពីផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុងតំបន់កាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាម ហើយមានគោលបំណងធ្វើដំណើរឆ្ពោះទៅកាន់កងទ័ពអ៊ីរ៉ាក់។ ក្រុមសកម្មប្រយុទ្ធនេះបានទុកចោលសាកសពជនស៊ីវិលនៅលើដងផ្លូវ។ ទន្ទឹមនឹងនេះដែរអ្នកស្រុកផ្សេងទៀតបានរាយការណ៍ឲ្យដឹងទៀតថាជនស៊ីវិល១៨នាក់ និងសមាជិក្រុមរដ្ឋអ៊ីស្លាម៩នាក់ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហារដោយយន្តហោះដែលបានកំណត់គោលដៅទៅលើផ្ទះក្នុងតំបន់ Haderet al-Sada កណ្តាលទីក្រុងម៉ូស៊ូល។ គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់ជនស៊ីវិលរាប់រយនាក់ និងសមាជិកសន្ដិសុខជាច្រើននាក់ទៀតចាប់តាំងពីពួកគេបានកាន់កាប់លើតំបន់ធំៗក្នុងប្រទេសអ៊ីរ៉ាក់ ហើយបានប្រកាសថានេះជាតំបន់ដែលគ្រប់គ្រងដោយពួកគេ។ ការស្លាប់របស់ជនរងគ្រោះទាំងនេះដោយសារតែការចោទប្រកាន់ថាពួកគេបានសហការជាមួយអាជ្ញាធរសន្តិសុខអ៊ីរ៉ាក់ឬព្យាយាមរត់គេចចេញពីតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here