ការវាយប្រហារនៅ Manchester៖ ប៉ូលិសតាមប្រមាញ់អ្នកនៅពីក្រោយការបំផ្ទូះគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៤ ខែឧសភា ឆ្នា២០១៧

ប៉ូលិសចាប់ខ្លួនមនុស្ស៣នាក់បន្ថែមទៀតដើម្បីស៊ើបអង្កេតបន្ថែមថា Salman Abedi ធ្វើការបំផ្ទុះតែឯងឬមានបណ្តាយ។ Abedi បានបំផ្ទុះខ្លួនឯងនៅខាងក្រៅការប្រគុំតន្រ្តី Ariana Grande កាលពីថ្ងៃច័ន្ទសម្លាប់មនុស្ស២២នាក់ និង៦៤នាក់របួស។ ប៉ូលិសបានបន្តស៊ើបអង្កេតដើម្បីរកបណ្តាញរបស់ Abedi។ ប៉ូលិសចាប់ខ្លួនប្អូនប្រុសរបស់ Abedi ដែលមានអាយុ២៣ឆ្នាំ និងសមាជិកគ្រួសារផ្សេងទៀត។ ឪពុករបស់ Abedi មានឈ្មោះថា Ramadan និងប្អូនប្រុសរបស់នាង Hashem ត្រូវយោធាចាប់ឃុំនៅលីប៊ី។ បងប្រុស Abedi មានឈ្មោះថា Ismail ត្រូវប៉ូលិសចាប់ឃុំនៅ Chorlton ភាគខាងត្បូង Manchester កាលពីថ្ងៃអង្គារ៍។ ប៉ូលិសបានឲ្យដឹងបន្ថែមថាពួកគេចាប់ខ្លួនមនុស្សនៅ Nuneaton និង Warwickshire បន្ថែមទៀតក្រោយពីមានការស្រាវជ្រាវ។ បច្ចុប្បន្ននេះមន្រ្តីយោធាបានពង្រាយកម្លាំងបន្ថែមនៅកន្លែងកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here