ចំនួនអ្នកស្លាប់ពីការវាយឆ្មក់នៅផ្ទះលោកអាចារ្យឡើងដល់៥នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧

ប៉ូលិស Bahraini បានវាយឆ្មក់កាលពីថ្ងៃអង្គារ៍នៅផ្ទះរបស់អាចារ្យ Shia ដែលបណ្តាលឲ្យមានអ្នកស្លាប់កើនដល់៥នាក់។ ការវាយឆ្មក់នេះធ្វើឡើងនៅថ្ងៃទី២ បន្ទាប់ពីអាចារ្យនោះត្រូវគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើរពុករលួយ។ អំឡុងពេលវាយឆ្មក់ប៉ូលិសស្ថិតនៅក្រោមការវាយប្រហារពីសមាជិកភេរវករដោយមានការបំផ្ទុះគ្រាប់បែក ប្រើដំបង កាំបិត ពូថៅ បង្ខំឲ្យកម្លាំងវាយឆ្មក់ឆ្លើយតបឲ្យបានត្រឹមត្រូវ។ Sheikh Qassim ត្រូវព្យួរឈ្មោះពីការជាប់ឃុំរយៈពេលមួយឆ្នាំ និងត្រូវបង់ប្រាក់ពិន័យ២៦៥,០០០ដុល្លារសហរដ្ឋអាមេរិក ក្រោយពីតុលាការរកឃើញថាអាចារ្យនេះប្រមូលប្រាក់ជំនួយ និងវិភាគទានខុសច្បាប់។ អង្គភាពប្រឆាំងភេវរកម្មនិយាយថាមនុស្ស២៨៦នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយពីមានភេរវករវាយប្រហារលើប៉ូលិសក្នុងភូមិ Diraz។ មនុស្សស្លាប់កើនដល់៥នាក់ ក្រោយពីមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងភេរវករទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here