ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧
ប៉ូលិសចាប់ខ្លួនបុរសម្នាក់ដែលមានទំនាក់ទំនងទៅនឹងការវាយប្រហារលើប្រព័ន្ធអ៊ីនធឺណែតចំនួន២ករណីនៅ Norfolk រងការចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសកុំព្យូទ័រ។ កាលពីឆ្នាំ២០១៥ បុរសម្នាក់បានទាក់ទងបណ្តាញសារព័ត៌មាន BBC ដោយនិយាយថាលោកបានលួចជ្រៀតចូលគេហទំព័រអាកាសយានដ្ឋាន Norwich។ លោកបានលើកឡើងថាលោកមានបំណងចង់បង្ហាញថាគេហទំព័រនេះនៅខ្សោយ និងងាយរងគ្រោះ។ ក្រោយមកប៉ូលិស ក៏បានបើកការស៊ើបអង្កេត។ បុរសម្នាក់នោះមានឈ្មោះថា Daniel Devereux អាយុ៣០ឆ្នាំត្រូវជាប់ចោទពីបទលួចជ្រៀតចូលគេហទំព័រមន្ទីពេទ្យ Norfolk និង Norwic កាលពីខែកញ្ញា ឆ្នាំ២០១៥។ រយៈពេល២ខែក្រោយមកទៀតគាត់ត្រូវគេចោទប្រកាន់ថាបានចូលដំណើរការគេហទំព័ររបស់អាកាសយានដ្ឋាន Norwich។ លោក Daniel Devereux នឹងត្រូវគេបញ្ចូនទៅបង្ហាញខ្លួននៅមុខចៅក្រមនៅថ្ងៃព្រហស្បតិ៍នេះ៕