ប៉ូលិសចាប់បុរសវ័យ៣៧ឆ្នាំនៅអាកាសយានដ្ឋាន Stansted ដោយជាប់សង្ស័យថាជាបណ្តាញវាយប្រហារ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧

អង្គភាពប្រឆាំងភេរវម្មចាប់ខ្លួនបុរសម្នាក់នៅអាកាសយានដ្ឋាន Stansted ដោយសង្ស័យថាបុរសម្នាក់នោះបានរៀបគម្រោងធ្វើដំណើរទៅប្រទេសស៊ីរី។
បុរសវ័យ៣៧ឆ្នាំម្នាក់នេះធ្វើដំណើរទៅអាកាសយានដ្ឋានទួគីកាលពីល្ងាចថ្ងៃអង្គារ៍នៅពេលដែលគេសង្ស័យថាគាត់រៀបចំប្រពឹត្តអំពើរភេរវកម្ម។ គេសង្ស័យ ថាបុរសម្នាក់នោះគ្រោងនឹងធ្វើដំណើរទៅប្រទេសស៊ីរី។ អង្គភាពប្រឆាំងភេរវកម្មចាប់ខ្លួនបុរសម្នាក់នោះដោយពួកគេសង្ស័យថាគាត់មានជាប់ពាក់ព័ន្ធទៅនឹងករណីបំផ្ទុះគ្រាប់បែកនៅ Manchester Arena កាលពីយប់ថ្ងៃចន្ទ។ ជាងនេះទៅទៀតមនុស្ស២នាក់ស្នាក់នៅភាគខាងជើងទីក្រុងឡុងដ៏ក៏ត្រូវប៉ូលីសតាមរកចាប់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here