ទីក្រុង Hawija ស្ទើរតែក្លាយជាទីស្នាក់ការថ្មីរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៧

ប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថាបន្ទាយរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងទីក្រុង Hawija និងទីក្រុង Kirkuk ស្ទើរតែក្លាយជាជម្រករបស់ក្រុមរដ្ឋអ៊ីស្លាមខណៈដែលទីស្នាក់ការកណ្តាលថ្មីមួយចំនួនបានបើកដំណើរការជំនួសកន្លែងដែលបានគ្រប់គ្រងដោយកងកម្លាំងអ៊ីរ៉ាក់ដែលស្ថិតនៅតាមបណ្តាខេត្តផ្សេងៗមួយចំនួន។ សារព័ត៌មាន Alsumaria បានដកស្រង់សម្ដីពីប្រភពដែលបានថ្លែងកាលពីថ្ងៃអង្គារនេះថាក្រុមរដ្ឋអ៊ីស្លាមបានបើកទីស្នាក់ការកណ្តាលមួយចំនួនដែលមានឈ្មោះថារដ្ឋ Nineveh រដ្ឋ Dijlah រដ្ឋ Salahuddin និងរដ្ឋ Diyala នៅក្នុងទីក្រុង Hawija។ ប្រភពនេះបានឲ្យដឹងទៀតថាមេដឹកនាំជាន់ខ្ពស់របស់ពួកគេបានរត់គេចខ្លួនចូលទៅក្នុងទីក្រុងនេះដោយជិះក្នុងរថពាសដែកបន្ទាប់ពីការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Nineveh។ គួរបញ្ជាក់ថាទីក្រុង Hawija និងតំបន់ផ្សេងទៀតដែលស្ថិតនៅជិតភាគនិរតីទីក្រុង Kirkuk បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលក្រុមនេះចេញប្រកាសថានេះគឺជាដែនដីរបស់ក្រុមរដ្ឋអ៊ីស្លាម។ ក្រុមនេះបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ និងសមាជិកសន្តិសុខនៅទីនោះ ហើយនិងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាក់ចេញពីផ្ទះសម្បែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here