យន្តហោះចម្បាំងសហរដ្ឋអាមេរិកវាយប្រហារក្រុម IS ក្នុងទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកអះអាងថាយ៉ាងហោចណាស់មានជនស៊ីវិលអ៊ីរ៉ាក់១០៥នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅក្រុងម៉ូស៊ូល។ កាលពីខែមីនាសហរដ្ឋអាមេរិកបានវាយប្រហារតាមអាកាសកំណត់គោលដៅលើក្រុមឧទ្ទាម IS នៅក្រុង Mayadeen ក្នុងខេត្ត Deir Ezzor នេះបើយោងតាមប្រភពព័ត៌មានពីអ្នកអង្កេតការណ៍សិទ្ធមនុស្សស៊ីរី។ អង្គភាពបញ្ជាការអាមេរិកនិយាយថា ពួកគេបានកំណត់គោលដៅលើអ្នកកាន់កាំភ្លើង២នាក់របស់ក្រុមឧទ្ទាម IS មុនគេ។ ការវាយប្រហារតាមអាកាសនេះសម្លាប់ជនស៊ីវិលអ៊ីរ៉ាក់១០៥នាក់ ហើយក្នុងនោះក៏មានសមាជិកគ្រួសាររបស់ក្រុមឧទ្ទាមរួមទាំងក្មេងៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here