ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារស្ថានីយ៍រថយន្តក្រុងនៅហ្សាកាតា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅស្ថានីយ៍រថយន្តក្រុងក្នុងទីក្រុងហ្សាកាតាដែលបណ្តាលឱ្យប៉ូលិស៣នាក់ស្លាប់ និងមនុស្ស១២នាក់ផ្សេងទៀតរងរបួសនៅថ្ងៃពុធកន្លងទៅនេះ។ ទីភ្នាក់ងាររបស់ក្រុម Amaq និយាយថា “ប្រតិបត្តិការនៃការវាយប្រហារទៅលើក្រុមប៉ូលិសដែលប្រមូលផ្តុំនៅទីក្រុងហ្សាកាតាគឺជាទង្វើររបស់ក្រុមរដ្ឋអ៊ីស្លាម”។ ការវាយប្រហារលើកនេះចាត់ទុកថាគឺជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីខែមករា ឆ្នាំ២០១៦ ដែលបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ដែលក្នុងនោះមាន៤នាក់ជាអ្នកវាយប្រហារ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហាររបស់ខ្មាន់កាំភ្លើងនៅរដ្ឋធានី៕

LEAVE A REPLY

Please enter your comment!
Please enter your name here