មានជនបរទេសជាច្រើនក្នុងចំណោមពួកសកម្មប្រយុទ្ធដែលប្រយុទ្ធប្រឆាំងនឹងកងទ័ពហ្វីលីពីននៅ Mindanao

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

ជនជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីជាច្រើនមានវត្តមានក្នុងចំណោមពួកសកម្មប្រយុទ្ធបរទេសជាច្រើននាក់ដែលកំពុងវាយប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពហ្វីលីពីនក្នុងទីក្រុង Marawi នៅលើកោះ Mindanao។ ការសហការគ្នារវាងពួកសកម្មប្រយុទ្ធក្នុងស្រុក និងជនបរទេសគឺជារឿងដ៏កម្រមួយ។ ជនជាតិម៉ាឡេស៊ី និងឥណ្ឌូនេស៊ីស្លាប់ចំណោមមនុស្ស៦នាក់កាលពីថ្ងៃព្រហស្បត្តិ៍ក្នុងការប្រយុទ្ធគ្នារយៈពេល៣ថ្ងៃនៅទីក្រុង Marawi ដែលជាកន្លែងកងកម្លាំងព្យាយាមបោសសម្អាតក្រុម Maute ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម។ ក្រសួងការបរទេសនិយាយនៅថ្ងៃសុក្រនេះថាជនជាតិសិង្ហបុរីម្នាក់ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពអំពើភេរវកម្មនៅភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែវាមិនមានព័ត៌មានបន្ថែមទៀតនោះទេថាតើបុរសម្នាក់នេះជាប់ពាក់ព័ន្ធទៅនឹងការបះបោរប្រដាប់អាវុធនៅទីក្រុង Marawi ឬក៏ទេ? ប្រទេសហ្វីលីពីនដាក់ពង្រាយឧទ្ធម្ភាគចក្រ និងកងកម្លាំងពិសេសជាច្រើនដើម្បីបណ្តេញក្រុមខ្មាន់កាំភ្លើងដែលឡោមព័ទ្ធភាគខាងត្បូងទីក្រុងដែលមានប្រជាជន២០០,០០០នាក់បណ្តាលឲ្យមានទាហាន១១នាក់ និងពួកសកម្មប្រយុទ្ធ៣១នាក់ស្លាប់។ លោក Jose Calida និយាយនៅក្នុងសន្និសីទកាសែតក្នុងទីក្រុង Davao ថា “កាលពីមុនវាគ្រាន់តែជាក្រុមភេរវកម្មក្នុងតំបន់តែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ពួកគេជាប់មនោគមន៍វិជ្ជារបស់ក្រុមរដ្ឋអ៊ីស្លាមបាត់ទៅហើយ។ អ្វីដែលកើតឡើងនៅទីក្រុង Mindanao មិនមែនជាការបះបោររបស់ជនជាតិហ្វីលីពីននោះទេ ប៉ុន្តែវាគឺជាការឈ្លានពានរបស់ជនបរទេស”។ កាលពីថ្ងៃអង្គារមុននេះ ប្រធានាធិបតីលោក Rodrigo Duterte ក៏គំរាមទៅលើការបង្កើតច្បាប់នៅកោះ Mindanao ជាកោះធំបំផុតទី២ក្នុងប្រទេសនេះដើម្បីបញ្ឈប់ការរីករាលដាលនៃក្រុមរ៉ាឌីកាលរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here