អូស្រា្តលី៖ សហរដ្ឋអាមេរិកបារម្ភចំពោះការប្រលងប្រណាំងអាវុធនុយក្លេអ៊ែរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងញូវយ៉ក រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីបានឱ្យដឹងថានៅថ្ងៃសុក្រនេះថាមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់លោកប្រធានាធិបតី Trump មានការព្រួយបារម្ភចំពោះការប្រលងប្រណាំងអាវុធនុយក្លេអ៊ែរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រសិនបើប្រទេសកូរ៉េខាងជើងនៅតែមិនបញ្ឈប់សកម្មភាពរបស់ខ្លួន។ ក្នុងឆ្នាំនេះទីក្រុងព្យុងយ៉ាងសាកល្បងគ្រាប់មីស៊ីលជាច្រើនលើកដែលក្នុងនោះមានដូចជាគ្រាប់ផ្លោងចម្ងាយឆ្ងាយ Hwasong-12 នៅក្នុងខែនេះដែលកូរ៉េខាងជើងអះអាងថាមានសមត្ថភាពក្នុងការដឹកក្បាលគ្រាប់អាវុធនុយក្លេអ៊ែរបានដែលជាហេតុជម្រុញឲ្យមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន។ មានការសាកល្បងគ្រាប់បែកបរមាណូចំនួន២គ្រាប់តាំងពីដើមឆ្នាំមុននេះ ហើយអះអាងថាខ្លួនត្រូវការអាវុធនុយក្លេអ៊ែរនេះដើម្បីការពារខ្លួនពីការឈ្លានពាន។ យ៉ាងណាមិញសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភថាមេដឹកនាំ Kim Jong-Un របស់កូរ៉េខាងជើងមិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ ហើយប្រទេសជាច្រើនទៀតក្នុងតំបន់ដូចជាជប៉ុន និងកូរ៉េខាងត្បូងពិតជាបង្ខំផលិតនូវគ្រាប់នុយក្លេអ៊ែររផ្ទាល់ខ្លួនដើម្បចាត់វិធានការការពារ។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកចំណាយពេលជាច្រើនសប្តាហ៍ចរចារជាមួយប្រទេសចិន រួមទាំងក្រុមប្រឹក្សាសន្តិសុខក្នុងការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសកូរ៉េខាងត្បូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here