សមាជិកសភាអាមេរិកស្នើឱ្យមានការហាមឃាត់ចំពោះធ្វើដំណើរទេសចរណ៍ទៅកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

សមាជិកសភាអាមេរិកស្នើច្បាប់មួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីរឹតបន្តឹងទៅលើការធ្វើដំណើរ និងការហាមប្រាមភ្ញៀវទេសចរធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង ដោយសភាលើកឡើងពីហានិភ័យថាទីក្រុងព្យុងយ៉ាងអាចនឹងចាប់ខ្លួនពលរដ្ឋអាមេរិកដើម្បីប្រើប្រាស់ជាការទូតសម្រាប់ការចរចារ។ “ការត្រួតពិនិត្យទៅលើការធ្វើដំណើរទៅកាន់កូរ៉េខាងជើង” ត្រូវស្នើឡើងដោយសមាជិកសភាលោក Adam Schiff និងលោក Joe Wilson ដើម្បីហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរអាមេរិកទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងជើង និងការត្រួតពិនិត្យទៅលើភ្ញៀវទេសចរផ្សេងទៀតសិនទើបមានការអនុញ្ញាតតាមរយៈប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណរបស់អាមេរិក។ ការផ្លាស់ប្តូរនេះរឹតតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២នេះកាន់តែមានភាពតានតឹងឡើងៗ និងជម្រុញអោយទីក្រុងព្យុងយ៉ាងផលិតអាវុធនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលផ្លោងដើម្បីគំរាមកំហែងទៅកាន់សហរដ្ឋអាមេរិក។ ការបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនដងចាប់ផ្តើមកាលពីសប្តាហ៍មុននេះ ពិសេសមួយគ្រាប់កាលពីថ្ងៃអាទិត្យមុននេះបានធ្វើឱ្យមានការដាក់ទណ្ឌកម្ម និងសម្ពាធកាន់តែធ្ងន់ជាងមុនទៀតសម្រាប់ប្រទេសនេះ។ យ៉ាងហោចណាស់ជនជាតិអាមេរិក១៧នាក់ត្រូវចាប់ឃុំខ្លួននៅកូរ៉េខាងជើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយមនុស្ស៤នាក់ឃុំខ្លួនក្នុងពន្ធនាគារនៅឡើយ។ ទីក្រុងព្យុងយ៉ាងប្រើប្រាស់វិធីចាប់ខ្លួននេះដើម្បីអោយមន្រ្តីកាន់អំណាចធំៗដូចជាអតីតប្រធានាធិបតី Bill Clinton និង Jimmy Carter បំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងដើម្បីចរចារសុំការដោះលែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here