ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧
កងកម្លាំងអេហ្ស៊ីបបានវាយប្រហារជំរំហ្វឹកហាត់ភេវរកម្មមួយដើម្បីសងសឹកចំពោះការវាយប្រហារលើវិហារគ្រិស្តសាសនា Coptic នេះបើយោងតាមប្រសាសន៍របស់លោកប្រធានាធិបតី Abdul Fattah al-Sisi។ បណ្តាញសារព័ត៌មានរដ្ឋបានចុះផ្សាយថាការវាយប្រហារតាមអាកាស៦លើកបានកំទេចក្រុង Derna។ ក្មាន់កាំភ្លើងបានវាយប្រហារនៅអេហ្ស៊ីបសម្លាប់មនុស្ស២៨នាក់ និងរបួស២៥នាក់។ លោកប្រធានាធិបតី Sisi បានឲ្យដឹងថាគាត់មិនមានភាពអល់អែកក្នុងការវាយប្រហារតាមអាកាសក្នុងការប្រឆាំងភេរវករនៅគ្រប់ទីកន្លែង។ ប្រភពយោធាបានប្រាប់ភ្នាក់ងារសារព័ត៌មានថាមនុស្សដែលជាគោលដៅនៅក្នុងរដ្ឋលីប៊ីមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារលើព្រះវិហារ Coptic នៅអេហ្ស៊ីប។ លោកប្រធានាធិបតីបានអះអាងកាលពីថ្ងៃសុក្រថានឹងការពារប្រជាជនពីជិវិតឈ្លានពានរបស់ក្រុមភេរវករ។ លោកបានបន្ថែមទៀតថា ប្រទេសដែលគាំទ្រភេវរកម្មគួរតែទទួលបានការដាក់ទណ្ឌកម្ម ហើយលោកបានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យជួយ៕