ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧
ក្រុមសកម្មប្រយុទ្ធលីប៊ីដែលប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលថ្មីដែលគាំទ្រដោយអង្គការសហប្រជាជាតិវាយប្រហារកងកម្លាំងស្មោះត្រង់រដ្ឋាភិបាលក្នុងទីក្រុង Tripoli។ ការបំផ្ទុះគ្រាប់បែកឮសូរទូរទាំងទីក្រុង ហើយសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាប្រជាជននៅភាគខាងត្បូងរងគ្រាប់បាញ់ផ្លោង។ យ៉ាងហោចណាស់មានមនុស្ស២៨នាក់ស្លាប់ និង១៣០នាក់រងរបួស នេះបើយោងតាមប្រភពព័ត៌មានមន្រ្តីមានសមត្ថកិច្ច។ កម្លាំងរដ្ឋាភិបាលថ្មីដែលគាំទ្រដោយអង្គការសហប្រជាជាតិបានតស៊ូស្វិតស្វាញដើម្បីឈរជើងនៅទីក្រុង Tripoli តាំងពីការចូលទៅដល់ទីនោះលើកដំបូងកាលពីខែមីនា ឆ្នាំ២០១៦។ កងពលយោធាលីប៊ីវាយប្រហារកងកម្លាំងយោធាស្លូតត្រង់ប្រឆាំងនឹងក្រុម GNA (កម្លាំងរដ្ឋាភិបាលថ្មីដែលគាំទ្រដោយអង្គការសហប្រជាជាតិ)។ក្រសួងសុខាភិបាលមិនអាចកំណត់ថាមានជនស៊ីវិលប៉ុន្មាននាក់រងគ្រោះនោះទេ ប៉ុន្តែបានបញ្ជាក់ថាអ្នកស្លាប់ភាគច្រើនជាយុទ្ធជន។ រហូតមកដល់ពេលនេះតំបន់នោះបានក្លាយជាទីស្នាក់ការរបស់កងជីវពលដែលគាំទ្រអតីតនាយករដ្ឋមន្រ្តី Khalifa Ghweil ។ គួរបញ្ជាក់ផងដែរថាលោក Khalifa Ghweil ត្រូវគេបណ្តេញចេញនៅពេលក្រុមកម្លាំងរដ្ឋាភិបាលថ្មីបង្កើតឡើង ហើយក្រុមលោក Khalifa Ghweil ប្រឆាំងបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលថ្មីនោះទេ៕