មេដឹកនាំកំពូល៣នាក់របស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

កងកម្លាំងចម្រុះដែលប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រនេះថាមេដឹកនាំជាន់ខ្ពស់យោធារដ្ឋអ៊ីស្លាម និងអ្នកធ្វើផែនការ៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីក្នុងរយៈពេលប្រមាណជា២ខែកន្លងទៅនេះ។ មេដឹកនាំជាន់ខ្ពស់ទាំងនោះរួមមានលោក Mustafa Gunes ជំនាញការរបស់រដ្ឋអ៊ីស្លាមមកពីប្រទេសទួរគីត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅទីក្រុង Mayadi ប្រទេស​ស៊ីរីកាលពីថ្ងៃទី២៧ ខែមេសា។ លោក Abus Asim al-Jazeri អ្នករៀបចំផែនរដ្ឋអ៊ីស្លាមម្នាក់មកពីប្រទេសអាល់ហ្សេរីត្រូវបានសម្លាប់នៅក្នុងទីក្រុង Mayadinស្ថិតនៅភាគខាងកើតប្រទេសស៊ីរីកាលពីថ្ងៃទី១១ ខែឧសភា និងលោក Abu Khattab al-Rawi មេដឹកនាំយោធារដ្ឋអ៊ីស្លាមត្រូវបានសម្លាប់នៅទីក្រុង al-Qaim ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី១៨ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណថារូបគេមកពីប្រទេសណាឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here