ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៧
យ៉ាងហោចណាស់មនុស្ស១៣នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានក្នុងទីក្រុង Khost នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ ការវាយប្រហារមួយបានកើតឡើងនៅទីក្រុង Khost ប្រទេសអាហ្គានីស្ថាន។ ការបំផ្ទុះនេះបានសម្លាប់មនុស្ស១៣នាក់ និងមានក្មេង២នាក់រងរបួស។ ពាក់ព័ន្ធនឹងករណីវាយប្រហារនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយក្រុម Taliban និងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជាជនសង្ស័យធំក្នុងការវាយប្រហារនេះ៕
