កងទ័ពហ្វីលីពីនកាន់កាប់បានទីក្រុង Marawi

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីននិយាយនៅថ្ងៃច័ន្ទនេះថាកងកម្លាំងរដ្ឋាភិបាលកាន់កាប់បានទីក្រុង Marawi ទាំងស្រុង ហើយការប៉ះទង្គិចជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម Maute អាចនឹងបញ្ជប់ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារ Anadolu Agency (AA) របស់ទួរគី។ ឧត្តមសេនីយ៍ Restituto Padilla Jr. និយាយទៅកាន់សារព័ត៌មាន GMA News ថា “កងកម្លាំងរបស់យើងគ្រប់គ្រងបានទីក្រុងនេះទាំងស្រុងលើកលែងតែតំបន់មួយចំនួនប៉ុណ្ណោះដែលពួកគេនឹងបន្តកាន់កាប់។ យើងគ្រប់គ្រងបានទាំងស្រុងមានន័យថាយើងគ្រប់គ្រងអ្នកដែលចូលមក និងអ្នកដែលចាកចេញ។ កងកម្លាំងយោធានឹងបញ្ចប់រឿងនេះអោយកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ មេបញ្ជាការរបស់យើងធានាថាជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ”។ ក្នុងបទសម្ភាសន៍ជាមួយនឹង Radio DZMM នៅថ្ងៃច័ន្ទនេះ អ្នកនាំពាក្យម្នាក់ទៀតគឺលោកវរសេនីយ៍ឯក Edgar Arevalo និយាយថា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៧ថ្ងៃ សាកសពរបស់ពួកសកម្មប្រយុទ្ធ Maute មានចំនួន៦១នាក់ ទាហានរដ្ឋាភិបាលចំនួន២០នាក់ និងជនស៊ីវិលចំនួន១៩នាក់។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រកាសដាក់កោះភាគខាងត្បូងរបស់ទីក្រុង Mindanao នៅក្រោមច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី២៣ ខែឧសភាក្រោយការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមរដ្ឋអ៊ីស្លាម Maute នៅទីក្រុង Marawi៕

LEAVE A REPLY

Please enter your comment!
Please enter your name here