ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧
សហរដ្ឋអាមេរិកបានចាប់ផ្តើមបញ្ជូនអាវុធឲ្យក្រុមសកម្មប្រយុទ្ធឃើដដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាម IS។ អ្នកនាំពាក្យលោក Major Adrian Rankine-Galloway និយាយថាកម្លាំងសកម្មជនឃើដទទួលបានអាវុធ និងយានយន្តពីយោធាអាមេរិក។ ការបញ្ចូនអាវុធទាំងនោះមានគោលបំណងបណ្តេញក្រុមឧទ្ទាម IS ពីតំបន់មូលដ្ឋាន Raqqa នៅប្រទេសស៊ីរី។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអនុម័តបញ្ចូនអាវុធឲ្យសកម្មជនមកពីក្រុមឃើដដែលបង្កឲ្យមានការថ្កោលទោសយ៉ាង
ខ្លាំងពីប្រទេសទួរគី៕